
អ្នកបកប្រែ・ការបកប្រែ
នៅសាឡុងអន្តរជាតិយើងខ្ញុំបានអនុវត្តសកម្មភាពមានដូចតទៅគឺមានអ្នកបកប្រែ,ការបកប្រែ ដើម្បីបង្កើតសង្គមមួយដែលជនបរទេសរស់នៅក្នុងក្រុងនេះនិងជនជាតិជប៉ុនងាយស្រួលក្នុងការរស់នៅជាមួយគ្នា។ក៏ប៉ុន្តែយើងនឹងមិនអាចទទួលយកសំណើរសំរាប់ផ្នែកពានិជ្ជកម្ម,សាសនាឬនយោបាយទេ។
(1) បញ្ជូនអ្នកបកប្រែស្ម័គ្រចិត្តទៅបកប្រែនៅតាមសង្កាត់,សាលារៀន,មន្ទីរពេទ្យនានា។
(2) ការបកប្រែពត៌មានដែលផ្តល់ពីសង្កាត់,សាលារៀន,នឹងពីមន្ទីរពេទ្យនានា។
(3) សម្រាប់ការស្នើសុំផ្ទាល់ខ្លួនពីពលរដ្ឋបរទេសដែលរស់នៅក្នុងក្រុងនេះ(ការបកប្រែជាមួយខ្លឹមសារចាំបាច់ដែលទាក់ទងនឹងជីវភាពជនបរទេសរស់នៅរបស់ពលរដ្ឋបរទេស)
ចំពោះអ្នកជាជនបរទេសរស់នៅក្នុងក្រុងនេះដែលចង់ពឹងពាក់អ្នកបកប្រែឬការបកប្រែឯកសារសូមទូរស័ព្ទទាក់ទងពិគ្រោះយោបល់ជាមួយបុគ្គលិកនៅសាឡុងអន្តរជាតិយើងផ្ទាល់។នៅពេលនោះយើងនឹងសួឈ្មោះ,លេខទូរស័ព្ទ,E-mail,កិច្ចការដែលត្រូវពឹងពាក់និងភាសាចាំបាច់។ករណីការបកប្រែឯកសារវិញគឺចាំបាច់ត្រូវប្រគល់ឯកសារមកយើងផងដែរ។យើងនឹងមិនអាចទទួលបកប្រែបានទេក្នុងករណីដែលស្នើសុំអោយបកប្រែបន្ទាន់នោះ។ដូច្នេះសូមដាក់ពាក្យស្នើសុំយ៉ាងហោចណាស់មុន1អាទិត្យ
ភាសារអង់គ្លេស、ភាសារចិន、ភាសារកូរ៉េ・ភាសារកូរ៉េខាងជើង、ភាសារប័រទុហ្គាល់、ភាសារអេស្បាញ、ភាសារហ្វីលីពីន、ភាសារថៃ、ភាសារខ្មែរ、ភាសារវៀតណាមគឺទាំងអស់មាន9ភាសារ។ បើសិនជាពេលវេលាអាចស្របជាមួយអ្នកបកប្រែស្ម័គ្រចិត្តនោះគឺមានភាសារផ្សេងទៀតដែលអាចមានអ្នកបកប្រែនឹងការបកប្រែបានដែរ។
(1) ចំណាយលើអ្នកបកប្រែផ្នែកពេទ្យ:1ដង 3,000 យេន。 តាមគោលការណ៍គឺអ្នកពឹងពាក់ទទួលបន្ទុកលើការចំណាយនេះ។
(2) ចំណាយលើអ្នកបកប្រែផ្នែករដ្ឋបាល:1ដង 2,000 យេន។ ក្រុងសាហ្គាមីហារ៉ានឹងទទួលបន្ទុកលើចំណាយនេះ។
(3) រីឯចំណាយលើអ្នកបកប្រែផ្សេងៗ:គឺបកប្រែនៅក្នុងក្រុងសាហ្គាមីហារ៉ា1ដង 2,000 យេន、បកប្រែក្រៅក្រុងសាហ្គាមីហារ៉ា3,000 យេន។ ជាគោលការណ៍គឺអ្នកពឹងពាក់ទទួលបន្ទុកលើការចំណាយនេះ។
ក៏ប៉ុន្តែ,បើសិនជាមានការបកប្រែនៅសាឡុងអន្តរជាតិក្នុងម៉ោងការងាររបស់បុគ្គលិកអ្នកបកប្រែនោះគឺតាមគោលការណ៍មិនចំណាយប្រាក់ទេ។
(4) ការចំណាយលើការបកប្រែ:1ទំព័រ 2,000 យេន (គិតត្រឹមអក្សរជប៉ុន 800 ពាក្យ)
ចំពោះភ្ញៀវស្នើសុំអ្នកបកប្រែស្ម័គ្រចិត្តគឺត្រូវតែទទួលខុសត្រូវចំណាយលើមូលហេតុដែលបានលុបចោលការបញ្ជូនអ្នកបកប្រែនៅចំថ្ងៃកំណត់នោះជាទឹកប្រាក់ពាក់កណ្តាលនៃចំណួនទឹកប្រាក់ដែលបានកំណត់បញ្ជាក់ខាលើ។